ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបុគ្គលិកកិច្ចសន្យា មន្រ្តីរាជការ នៃមន្ទីរសុខាភិបាល និងបុគ្គលិកកិច្ចសន្យា មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង សរុបចំនួន ២០៣០ រូប
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ណាំ ទុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបុគ្គលិកកិច្ចសន្យា មន្រ្តីរាជការ នៃមន្ទីរសុខាភិបាល និងបុគ្គលិកកិច្ចសន្យា មន្រ្តីរាជការ នៃរដ្ឋបាលខេត្តបាត់ដំបង សរុបចំនួន ២០៣០ រូប ស្ថិតនៅសាលស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង។